ទីតាំង ហ្គេមអនឡាញ ខុសច្បាប់ដុះស្លែ យីហោ MS NET អភិបាលខណ្ឌខណ្ឌឬស្សីកែវ បញ្ជាអោយចុះបង្ក្រាប ហើយ!

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី លោក ឯក ឃុនដឿន អភិបាល នៃគណៈភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានប្រគល់ភារកិច្ចជូន លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំក្រុមការងារចម្រុះខណ្ឌចុះពិនិត្យនិង បង្ក្រាបទីតាំងល្បែង ហ្គេមអនឡាញ (ណេត) ខុសច្បាប់ មួយទីតាំង ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨ និង០០នាទីព្រឹក។

ជាលទ្ធផល ក្រុមការងារ បានរឹបអូសសម្ភារៈ មួយចំនួនដូចជា CPU ចំនួន៣គ្រឿង ម៉ូនីទ័រ ចំនួន ៤ គ្រឿង ទូរទស្សន៍ ចំនួន១គ្រឿង ចំពោះសម្ភារៈ ខាងលើ ក្រុមការងារ បានបញ្ជូនទៅរក្សាទុក នៅអធិការដ្ឋានគរបាល ខណ្ឌប្ញស្សីកែវចាត់ការបន្ត។ ដោយឡែកទីតាំងខាងលើ ក្រុមការងារសម្រេចបិទជាស្ថាពរ។

ជុំវិញការ ការចុះបង្ក្រាបទីតាំងល្បែង ហ្គេមអនឡាញ (ណេត) ខុសច្បាប់ យីហោ MS NET នេះ ក្នុងរបាយការណ៍ មិនបានបញ្ជាក់ពីការឃាត់មនុស្សនោះទេ។

អត្ថបទដែលជាប់ទាក់ទង
Open

Close