ត្រួតពិនិត្យនៅសិប្បកម្មផលិតស្ករត្នោត ៣ទីតាំង ដើម្បីធ្វើតេស្តបឋម រកសារធាតុគីមីហាម 

សាខា ក.ប.ប. ខេត្តរតនគិរី បានដឹកនាំកម្លាំងរបស់ខ្លួន បន្តភារកិច្ចត្រួតពិនិត្យគុណភាពទំនិញជាពិសេសអាល់កុល គ្រឿងហូបចុក ភេសជ្ជៈនានា នៅតាមបណ្តាលផ្ទះលក់ទំនិញ ផ្សារ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ។

តាមលទ្ធផលនៃការត្រួតពិនិត្យមន្ត្រីយើងពុំបានរកឃើញមានការដាក់លក់អាល់កុលក្លែងក្លាយនោះទេ ដោយឡែកបានរកឃើញនិងដកហូតទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៥៧.៧២គីឡូក្រាម។

យ៉ាងណាមិញ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យនៅសិប្បកម្មផលិតស្ករត្នោតចំនួន ៣ទីតាំង ស្ថិតក្នុងឃុំភ្នំតូច ឃុំឧត្តុង្គ ខេត្តកំពង់ស្ពឺ ដើម្បីធ្វើតេស្តបឋមរកសារធាតុគីមីហាម ឃាត់លើស្ករត្នោត ក៏ដូចជាផ្ទៀងផ្ទាត់ឯកសារគតិយុត្ត។

ជាលទ្ធផល មន្ត្រីយើងពុំបានរកឃើញភាពមិនប្រក្រតីលើសិប្បកម្មទាំងបីទីតាំងនោះទេ ដោយឡែកបានធ្វើការដកយកសំណាកគំរូមួយចំនួនបញ្ជូនមកនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close