កិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ ចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ របស់បេក្ខភាព ខណ្ឌដូនពេញ ជាទីក្រុងស្អាត 

ភ្នំពេញ៖ នៅថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌដូនពេញ បានសហការជាមួយប្រតិភូគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានរៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ ចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ របស់បេក្ខភាព ខណ្ឌដូនពេញ ក្រោមអធិបតីភាព ឯកឧត្ដម អាំង សុវណ្ណរ័ត្ន ប្រធានប្រតិភូគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និង លោកស្រី សក់ ចិន្ដារី នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ដែលមានសមាសភាពចូលរួមទាំងអស់ សរុបចំនួន ៤៣នាក់ ។

កិច្ចប្រជុំនេះក្នុងគោលបំណងដើម្បីផ្ទៀងផ្ទាត់ឯកសារមួយចំនួន និងវាយតម្លៃ ចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ សម្រាប់បេក្ខភាព ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាទីក្រុង ស្អាត លើកទី៣ នាពេលខាងមុខនេះ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close