យោងតាមរបាយការណ៍ Hotline117 បញ្ជាក់ថា មាន ករណី បើកលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ចំនួន ១កន្លែង ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋ រាយការណ៍មកកាន់ សមត្ថកិច្ច១១៧ ។
នៅវេលាម៉ោង ១៤ និង ៣០ នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន ពី ករណី ខាងលើ ដែលស្ថិត នៅភូមិមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕