បញ្ជាការដ្ឋានយោធភូមិភាគពិសេស បានប្រារព្វពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់!

ភ្នំពេញ​៖​ ព្រឹកថ្ងៃទី០២ខែមេសា ឆ្នាំ ២០២២ យោធភូមិភាគពិសេស ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រារព្វពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ប្រចឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម សុវណ្ណ មេបញ្ជាការ​រង​យោធភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយុទ្ធភូមិភាគពិសេស ។
ក្នុងឱកាសនោះ ឯកឧត្តម សោម សុវណ្ណមេបញ្ជាការរង បានមានប្រសាសន៍ថា សិក្ខាកាមទាំងអស់ត្រូវតែខិតខំប្រឹងប្រែង រៀនសូត្រ ស្ដាប់ការពន្យល់ណែនាំ របស់យោធាចារ្យ ច្បាប់ចរាចរណ៍ លក្ខណៈបច្ចេកទេស ក្នុងការបើកបរ ដើម្បីយកចំណេះដឹងនេះទៅបំពេញភារកិច្ចជូនអង្គការឱ្យបានជោគជ័យ

និងត្រូវតែការពារនូវជម្ងឺកូវីដ ១៩ បំប្លែងថ្មីអូមីក្រុង ឱ្យបានជាប់ជាប្រចាំ ជាពិសេស ត្រូវពាក់ម៉ាស លាងដៃនិងសាប៊ូ បាញ់អាកុល ឱ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបាននូវ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ។

អត្ថបទដែលជាប់ទាក់ទង
Open

Close