អ្នកទិញត្រីឆក់ ពីបឹងទន្លេសាប ២នាក់ ត្រូវប៉ូលិស ចាប់បញ្ជូនទៅអោយ តុលាការ សម្រេចទោស

ភ្នំពេញ៖ លោកបណ្ឌិត សុខ ទូច ប្រធាន រាជបណ្ឌិត សភាកម្ពុជា បញ្ជក់ថា នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ វេលាម៉ោង២ និង ៣០នាទី រសៀល នគរបាលក្រុងកំពង់ឆ្នាំង បានប្រគល់ ជនសង្ស័យទិញត្រីឆក់ និងលក់អាំងវ៉ិចទ័រ ទៅឱ្យរដ្ឌបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នូវ ឈ្មោះ ចាំង ធីហឿង ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម នៅភូមិចុងកោះ ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបព្ជូានទៅតុលាការ។

ក្នុងថ្ងៃដដែលនេះ វេលាម៉ោង៤ និង៥០នាទីរសៀល នគរបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក៏បានប្រគល់ជនសង្ស័យទិញត្រីឆក់ ទៅឱ្យរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នូវ ឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្លត ឃុំផ្លវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបព្ជូានទៅតុលាការផងដែរ។

លោកបណ្ឌិត សុខ ទូច សង្កត់ធ្ងន់ថា យើងត្រូវធ្វើការបង្ក្រាបបញ្ចប់ដល់ឫសគល់ បើអ្នកនៅតែមិនបញ្ឈប់សកម្មភាព ល្មើសច្បាប់ទាំងនេះទេ អាជ្ញាធរមានសមត្ថកិច្ចនឹងនៅតែបន្តចាត់វិធានការ ទៅតាមនីតិវិធីច្បាប់ រហូតដល់បញ្ចប់ទាំងស្រុង នូវបទល្មើសនេសាទ និងការបំផ្លាញធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប។

អត្ថបទដែលជាប់ទាក់ទង
Open

Close