អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងារអប់រំកែប្រែ និងស្ដារនីតិសម្បទា ដល់មន្រ្ដីជំនាញនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ដ
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទទី២៨ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្ដម ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ សុខ សុគន្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការងារអប់រំកែប្រែ និងស្ដារនីតិសម្បទា ដល់មន្រ្ដីជំនាញនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ដ” នៅសាលប្រជុំពហុជំនាញអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ និងសិក្ខាកាមជាច្រើនរូបផងដែរ៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ