មន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានអត្តសញ្ញាញកម្មម្នាក់ ប្តឹង នាយរងមន្ទីរប្រឆាំងគ្រឿងញៀនមួយរូប ពីបទ រំលោភសេចក្តីទុកចិត្ត និងគេសវេសបំណុល!
ភ្នំពេញ៖ យោងតាម គណនី ហ្វេសប៊ុក Siha Heng បង្ហោះនាល្ងាចទី២៥ ខែមីនា ឆ្នាំ២០២២ ដែលមានខ្លឹមសារទាំងស្រុងថា ៖ ពេលប្អូនបានមកដល់មន្ទីរគ្រឿងញៀនមាន និស្ស័យណាស់ បានជួបបងដោយចៃដន្យ ប្អូនខំតេផង chat ផង បងមិនខ្ចីតបនឹងមើលទាល់តែសោះ បន្តិចក្រោយមក បងលុប history ពីមុនតែម្តង តែបងកុំបារម្ភ ប្អូនបាន record screen ទុកជាភស្ភតាងអស់ហើយ។
អ្នកទទួលឯកសារ ខំទៅប្រាប់បង អោយសំរបសំរួលគ្នា បងបែរជាបន្ទោសប្អូន តាមអ្នកទទួលឯកសារ ថាបងហៅប្អូន អោយមកយកលុយ ប្អូនទេ ដែលមិនមកយកនោះ ហើយបងប្រាប់អ្នកទទួលបណ្តឹងថាដាក់អី ដាក់ទៅ។
ប្អូនមិននឹកស្មានថា កិត្តិយសបង ត្រឹមលុយប៉ុណ្ណឹងទេ នេះគ្រាន់តែជំហានដំបូងទេ ជំហ៊ានបន្ទាប់គឺបងល្បីដល់សារព័ត៌មាន និង ឯកឧត្តមអគ្គស្នងការ នឹងសម្តេចក្រឡាហោម ហើយ បងរង់ចាំទស្សនា ភាគបន្តទៅ។
ជុំវិញ ករណីខាងលើនេះ អង្គភាពយើងនឹងផ្សាយលម្អិត ជាបន្តបន្ទាប់ទៀត ប្រសិនបើ មានការពន្យល់បកស្រាយពី សាម៉ីភាគី ពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។