លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ និងលោកជំនាវ បន្តធ្វើសកម្មភាពមនុស្សធម៌…!

ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោកជំទាវ បន្តធ្វើសកម្មភាពមនុស្សធម៌មួយនេះ រាប់ឆ្នាំមកហើយ ជាក់ស្តែងនៅថ្ងៃទី ២៥ ខែមីនា
ឆ្នាំ ២០២២ វេលាម៉ោង ១២ និង០០នាទី ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត បាននាំយក មឈូសលើកទី ២០៧ និងអង្ករចំនួន ០១ បាវ ស្មើនឹង ៥០ គីឡូក្រាម ដែលជាសទ្ធាដ៏ជ្រះថ្លា របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ ស្នងការនគរបាលខេត្ត និងលោកជំទាវ ដើម្បីចូលរួមរំលែក​មរណៈទុក្ខដ៏ក្រៀមក្រំនេះ ទៅប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ លីម សំង៉ែត ភេទស្រី អាយុ ៣៥ ឆ្នាំ នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដែលទទួលមរណ:ភាពនៅវេលាម៉ោង១៩ និង ០០នាទីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ដោយរោគាពាធ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close