ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ មីនា ២០២២ នេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំង ចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រស្រុក៣ ស្ថិតតាមដងទន្លេសាប។
ក្នុងប្រតិបត្តិការនេះ បានរកឃើញ បទល្មើសនេសាទ ជាង៣០កន្លែង នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង ហើយត្រូវបានកម្លាំងចម្រុះធ្វើការបង្ក្រាបរុះរើបំផ្លាញចោលផងដែរ។








