សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៃវិទ្យាល័យកោះសូទិន សំដែងនូវការដឹងគុណដល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានឧបត្ថមជាកុំព្យូទ័រលើតុចំនួន២០គ្រឿង
ខេត្តកំពង់ចាម៖ ដើម្បីជាការចូលរួមលើកកម្ពស់គុណភាពអប់រំ និងបង្កើនសមត្ថិភាពទៅដល់សិស្សា នុសិស្សនៅទីជនបទក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមឲ្យទទួលបាននូវ ចំណេះដឹងមូលដ្ឋានក្នុងការប្រើប្រាស់កុះព្យូទ័រនោះ ស្ថិតនៅក្នុងវិទ្យាល័យកោះសូទិននាថ្ងៃទី ២៤ខែមីនាឆ្នាំ២០២២នេះឯកឧត្តម ជឹម លាវ និងឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ធសភា គឺបានប្រគល់ និងទទួល ជាសម្ភារៈម៉ាស៊ីនកុំព្យូទ័រចំនួន២០គ្រឿងដែលជាអំណោយដ៏ ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមឯកឧត្តម ជឹម លាវ មានប្រសាសន៍បញ្ជាក់ថាកុំព្យូទ័រដែលធ្វើការប្រគល់ជូន នាពេលនេះគឺជាកព្យូទ័រថ្មីស្រឡាង ម៉ាកDELLនិងមានល្បឿនលឿន ដែលអាចឲ្យសិស្ស នៅទីជនបទ មួយនេះអាចប្រើប្រាស់ សិក្សារៀនសូត្រស្រាវជ្រាវបាន និងបានចាត់ទុកថា ជាកន្លែងមជ្ឈ មណ្ឌលកុំព្យូទ័រមួយផងដែរនៅក្នុងវិទ្យាល័យកោះសូទិន ស្ថិតនៅក្នុងភូមិទី១០ នៃឃុំកោះ សូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនេះដែរក្នុងនាមឯកឧត្តម ជឹម លាវ ក៏បានពាំនាំនូវការផ្តាំផ្ញើរ និងសាក សួរសុខទុក្ខ សេចក្តីនឹករលឹក ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សលោកគ្រូអ្នកគ្រូផងដែរ ។ជាមួយគ្នានេះឯកឧត្តមក៏បានលើកឡើងពីសមិទ្ធផលនានាបានកើតមានឡើងជាបន្តបន្ទាប់ នៅលើទឹកដីឃុំកោះសូទិនទាំងបណ្តាញអគ្គីសនីរដ្ឋ ស្ពាន វត្តអារាម មណ្ឌលសុខភាព សាលារៀន និងផ្លុវបេតុងខ្វាត់ខ្វែង។ ដោយឡែកចំពោះសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នាយកសាលានៃវិទ្យាល័យកោះសូទិនដែលទទួលបាននូវកុំព្យូទ័រទាំងនេះបានសំដែងនូវការ រីករាយ និងអរគុណដល់សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណា ចក្រកម្ពុជាដែលបានឧបត្ថមជាកុំព្យូទ័រលើតុចំនួន២០គ្រឿងនាពេលនេះ ហើយលោកនាយក សាលាវិទ្យាល័យកោះសូទិននឹងត្រៀមជាតុ កៅអី ដើម្បីរៀបចំកុំព្យូទ័រទាំងនេះបានប្រើប្រាស់ ងាយស្រួល ព្រមទាំងមានគម្រោងរៀបចំភ្ជាប់បណ្តាញអិនធើណេតដើម្បីអាចឲ្យសិស្ស សិក្សា ស្រាវជ្រាវថែមទៀតផងដែរ។ សូមបញ្ជាក់ថាក្រៅពីការឧបត្ថមជាកុំព្យូទ័រលើតុទាំង២០គ្រឿង ខាងលើនេះតាមរយះឯកឧត្តម ជឹម លាវ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីក៏បានផ្តល់ជាថវិកា ជាច្រើនលានរៀលបន្ថែមទៀតជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអជ្ញាធរ ឃុំកោះសូទិនផងដែរ៕