ស្នងការនគរបាលខេត្ត និងលោកជំទាវ បន្តធ្វើសកម្មភាពមនុស្សធម៌ មួយនេះ !

ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោកជំទាវ បន្តធ្វើសកម្មភាពមនុស្សធម៌មួយនេះ រាប់ឆ្នាំមកហើយ ជាក់ស្តែងនៅថ្ងៃទី ២៤ ខែមីនា
ឆ្នាំ ២០២២ វេលាម៉ោង ១០ និង០០ នាទី ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត បាននាំយកអង្ករចំនួន ៥០គីឡូក្រាម និងមឈូសចំនួន ០១ ដែលជាសទ្ធាដ៏ជ្រះថ្លា របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ ស្នងការនគរបាលខេត្ត និងលោកជំទាវ ដើម្បីចូលរួមរំលែក​មរណៈទុក្ខដ៏ក្រៀមក្រំនេះ ទៅប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ គឹម សាវ៉ន ភេទស្រី អាយុ ៥៩ ឆ្នាំ នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ដែលទទួលមរណ:ភាព នៅវេលាម៉ោង ៧ និង៣០នាទី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ដោយគ្រោះថ្នាក់គោរត់បុក៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close