លោក ចាប សារ៉ន ពិតជាមាន ឥទ្ធិពល មែន ទើបចូលកាប់ឈើ ក្នុងព្រៃឡង់ អាជ្ញធរ និងសមត្ថកិច្ច ពាក់ព័ន្ធមិនហ៊ានបង្ក្រាប!
ខេត្ដកំពង់ធំ៖ ប្រភព បានរាយការណ៍មកថា លោក ចាប សារ៉ន កំពុងតែមាន ឈ្មោះ បោះសម្លេងយ៉ាងខ្លាំង នៅខេត្ដកំពង់ធំ ខាងគៀងគរប្រជាពលរដ្ឋចូលទៅកាប់ឈើនៅព្រៃឡង់ត្រង់ចំណុចអូរស្ពង់ និងអូរអាចម៍ដែក ដែលស្ថិតនៅព្រំប្រទល់មុំបី គឺខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។
ប្រភពបានឲ្យដឹង លោក ចាប សារ៉ន បានដាក់កម្លាំងឲ្យចូលទៅអាជ្រៀកឈើគ្រប់ប្រភេទ នៅក្នុងព្រៃឡង់យ៉ាងគគ្រឹកគគ្រេង ហើយការដឹងជញ្ជូនឈើនេះ គឺជ្រកក្រោម ក្រុមហ៑ុន ធំមួយ ស្ថិនៅក្នុងខេត្ដកំពង់ធំ ដើម្បីយកទៅលក់ និងចែកចាយ តាមបណ្ដាខេត្ដ នានាយ៉ាងរំភើយ។
ប្រភពពីមន្ដ្រីតូចតាច នៅក្នុងខេត្ដកំពង់ធំ បានខ្សឹបប្រាប់អ្នកសារព័ត៌មាន យើងថាក្នុងមួយថ្ងៃៗ លោក ចាប សារ៉ន កាប់ឈើនិងដឹកជញ្ជូន មិនក្រោមពី២០ ទៅ៣០គោយន្តកន្ត្រៃនោះទេ ហើយមិនមានមន្ដ្រីណាហ៑ានប៉ះពាល់នោះទេ ពោលគឺដឹកជញ្ជូនបានដោយរលួនមិនទាក់ក្រសែភ្នែកមន្ដ្រីណាម្នាក់នោះទេ។
ប្រភពពីក្រុមអ្នកអារច្រៀកឈើ និងម្ចាស់គោយន្តកន្រ្តៃ នៅក្នុងព្រៃឡង់ បានអ្នកសារព័ត៌មានថា ពូកគាត់អាជ្រៀកឈើនឹងដឹកជញ្ជូនឈើនេះគឺឲ្យ លោក ចាប សារ៉ន។
មហាជនមានងឿងឆ្ងល់ថាតើលោក ចាប សារ៉ន ជាអ្នកណា? ទើបបានជា អាជ្ញាធរ និងសមត្ថកិច្ចកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប ។
ប្រភពតាម ទៀមកាហ្វេ បានខ្សឹបគ្នាថា សង្ស័យ លោក ចាប សារ៉ន ត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ហើយមើលទៅបានជាមិនមានចំណាត់ការ ទើបបណ្ដោយឲ្យ លោក ចាប សារ៉ន ចូលកាប់បំផ្លាញ់ឈើព្រៃឡង់ បានយ៉ាងរលូនបែបនេះទៅវិញ?
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីសាម៉ីភាគី និងអាជ្ញាធរពាក់ព័ន្ធ ណាមួយបានឡើយ។
អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺ ឬពន្យល់ពី អាជ្ញាធរ ពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ៕