ចៅសង្កាត់ចោមចៅទី៣ ដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានស្ថាបនា ផ្លូវបេតុងមួយខ្សែ នៅក្នុងភូមិព្រៃទា១

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ចៅសង្កាត់រង បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ ដែលមានទទឹង៥ម៉ែត្រ និងបណ្តោយប្រវែង១៥០ម៉ែត្រ ដែលមានទីតាំនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការស្ថាបនាផ្លូវបេតុងខាងលើសម្រាប់ឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបមុខរបរចិញ្ចឹមជីវិតផ្សេងៗ។

ក្នុងឱកាសនេះផងដែរ អាជ្ញាធរសង្កាត់ចោមចៅទី៣ សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់បន្តនៅ ៣កុំ៣កាពារទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង
Open

Close