ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក TAKATA HARUYUKI អតីតអធិការប៉ូលីសអ៊ុនតាក់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០២២ ឯកឧត្តម គីស៊ីដា ហ្វូមីអុនាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញទៅកាន់ចេតិយ ដើម្បីគោរពវិញ្ញាណក្ខន្ធលោក TAKATA HARUYUKI អតីតអធិការប៉ូលីសអ៊ុនតាក់ ដែលមានទីតាំងស្ថិតនៅ វត្តតាំងកសាង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សូមជម្រាបថា៖ លោកTAKATA HARUYUKI កើតនៅថ្ងទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៥៩ នៅឃុំ មិស៊ុស៊ីម៉ាមិណាអិវ៉ាយចូ ក្រុងគុវ៉ាស៊ិគិ ខេត្ត អុកាយ៉ាម៉ា នៃប្រទេសជប៉ុន។

សូមរំលឹកថា៖ ទោះបី៣០ឆ្នាំបានកន្លងផុតទៅហើយក្តី ប្រទេសកម្ពុជាមានការអភិវឌ្ឍន៌ រីកចម្រើនលើគ្រប់វិស័យ ប៉ុន្តែរាជរដ្ឋាភិបាល កងទ័ព និង ប្រជាជនកម្ពុជា នៅតែចងចាំ និង ដឹងគុណជានិច្ច ចំពោះការចូលរូមរបស់កងរក្សាសន្តិភាព នៃ កងស្វ័យការពារជប៉ុន ដែលបានមកបំពេញបេសកកម្មនៅកម្ពុជាជាលើកដំបូង។

អ្វីដែរប្រទេសកម្ពុជាកាន់តែចងចាំមិនអាចបំភ្លេចបានទៀតនោះគឺការពលីជីវិតមន្រ្តី០២រូបនៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ អ៊ុន តាក់ នោះគឺលោក NAKATA ATSUHITO មន្រ្តីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បានពលីនៅថ្ងៃទី៨ ខែ មេសា ឆ្នាំ១៩៩៣ នៅខេត្ត កំពង់ធំ និង លោក TAKATA HARUYUKI មន្រ្តីនគរបាលត្រូវបានបញ្ជូនមកប្រទេសកម្ពុជាដើម្បីចូលរួមក្នុងសកម្មភាពរបស់អ៊ុនតាក់ នៅខែតុលា ឆ្នាំ 1992 ក្នុងឋានៈជានគរបាលស៊ីវិលជាលើកដំបូងបង្អស់ពីប្រទេសជប៉ុន ហើយបានបូជាជីវិតនៅពេលកំពុងបំពេញបេសសកម្មរបស់ខ្លួន ក្រោយពីមានការវាយប្រហារមកលើក្បួនរថយន្តអ៊ុនតាក់ នៅថ្ងៃទី៤ ខែ ឧសភា ឆ្នាំ ១៩៩៣ នៅខេត្តបន្ទាយមានជ័យ (បច្ចុប្បន្នខេត្តឧត្តរមានជ័យ)ដែលឋិតនៅទិសពាយ័ព្យ នៃប្រទេសកម្ពុជា ។

ដោយ ៖ ទទក

អត្ថបទដែលជាប់ទាក់ទង
Open

Close