PM បង្ក្រាបក្រុមជួញដូរ និងប្រេីប្រាស់គ្រឿងញៀន បានមួយសំបុកធំ!

ព្រះសីហនុ ៖ ក្រោមការដឹកនាំបញ្ជា ផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៣និង ៣០ នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅកម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងមានការសម្របសម្រួលផ្នែកនីតិវិធីច្បាប់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះពន្លាតសមត្ថកិច្ចដែនដី សហការជា មួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកអនុសេនីយ៍ឯក គិត ប៊ុនធឿន មេបញ្ជាការរងស្រុក និងជាប្រធានស្នាក់ការសន្តិសុខ វាលធំ ធ្វើការចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ម្តុំភ្នំពេជ្រនិល)។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៣៥នាក់ (ស្រី ០១នាក់) ជាជនជាតិខ្មែរ។

វត្ថុតាងចាប់យករួមមាន៖

ម្សៅសថ្លា ចំនួន ៦៨ កញ្ចប់ ថ្នាំ គ្រាប់ ពណ៌ក្រហម ១០គ្រាប់ ខ្សៀ រសម្រាប់ជក់០៥ ដបសម្រាបជក់ ០៤ ថង់ច្រកមួយចំនួន កន្រ្តៃ ០៣ អាវុធខ្លី K59 លេខ : ៣៧២៧ ០១ដេីម , បង់ ០១ , គ្រាប់ ០៦គ្រាប់ ម៉ូតូ ១០គ្រឿង ទូរស័ព្ទដៃ ១៣គ្រឿង POWER BANG ០២គ្រឿង , ដាវ ០១ដេីម កាំបិតបុ័ងតោ ០១ ប្រាក់ រៀល ១២០,០០០រៀល ។

កន្លងមកសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការបង្រ្កាបមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្ត បានជាច្រើនករណី ហេីយជនសង្ស័យដែលឃាត់ខ្លួន តែងតែឆ្លេីយ ប្រាប់ថា គ្រឿងញៀន គឺបានទិញពីទីតាំងខាងលើ មកដល់ពេលនេះកម្លាំងសមត្ថកិច្ចបាន ពន្លាតសមត្ថកិច្ចដែនដី ចុះបង្រ្កាបតែម្តង។

បច្ចុប្បន្ន សង្ស័យទាំងអស់រួមនឹងវត្ថុតាង ត្រូវបាន បញ្ជូន មកកាន់ការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close