បញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី នាំមនុស្សឆ្លងដែនខុសច្បាប់ទៅសាលាដំដូងខេត្តបន្ទាយមានជ័យ!

បន្ទាយមានជ័យ ៖ បើយោងតាមលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឲ្យដឹងថា នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុក ស្រាប់តែប្រទះឃើញមានរថយន្ត០១គ្រឿង ម៉ាកNISSANFROTIER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2B-3443 ដឹកមនុស្សប្រុស ស្រី ជាច្រើននាក់ ។ ដោយមានការសង្ស័យកម្លាំងក៏ធ្វើការឃាត់់រថយន្តនោះ យកមកមូលដ្ឋានកងរាជអាវុ ធហត្ថស្រុកដើម្បីធ្វើការសួរនាំ ។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានប្រាប់ឲ្យដឹងថា មនុស្យជិ:លើរថយន្តនោះមានគ្នាចំនួន១៤នាក់ ក្នុងស្រ្តីចំនួន០៥នាក់់ និងអ្នកបើកបររថយន្ត០១នាក់ ជាមេខ្យល់ផងដែរ ។

ក្រោយពីកម្លាំងជំនាញសាកសួរពលករទាំង១៣នាក់នោះ￸បានឲ្យដឹងថា ពួកខ្លួនមកពីបណ្ដាខេត្តផ្សេងៗគ្នា ហើយបានទំនាក់ទំនងមេខ្យល់ជាអ្នកបើករថយន្តដើម្បីឲ្យនាំពួកខ្លួនឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន ។

ចំណែកមេខ្យល់ឈ្មោះ លឿម បូរី ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្ន រស់់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឆ្លើយសារភាពថា រូបគេពិតជាបានទទួលដឹកពលករដែលមានបំណងលួចឆ្លងដែនដោយខុសច្បាប់ពិតប្រាកដមែន ។

ដោយផ្អែកលើការរៀបរាប់របស់ពលករទាំង១៣នាក់ និងចម្លើយសារភាពរបស់់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់់ការបន្ត ។

ចំណែកពលករត្រូវបានបញ្ជូនទៅធ្វើតេស្តរហ័សនៅមណ្ឌលសុខភាពស្រុម៉ាឡៃដើម្បីរកមេរោគកូវីដ-១៩ បើសិនអវិជ្ជមានអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ដោយឡែកបើវិជ្ជមាន ត្រូវនៅសម្រាកព្យាបាលសិន ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close