ឃាត់ក្រុមអ្នកអភិរក្សបក្សី ជិត១០នាក់ ចំណុច​ក្នុង​ព្រៃ​ ក្បែរ​ភ្នំ​៩៦

ខេត្ត​ព្រះ​សីហ​នុ​ ៖​ ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​សំណាក់​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ វេលា​ម៉ោង​១៣:០០​នាទី​ ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២២​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ បាន​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ក្នុង​ព្រៃ​ ក្បែរ​ភ្នំ​៩៦​ ស្ថិត​នៅ​ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​មនុស្ស​០៨​នាក់​ (​អ្នកលេង​ល្បែង​ជល់​មាន់​)​ ដកហូត​ ម៉ូតូ​ចំនួន​ ០៧​ គ្រឿង​ ម៉ូតូ​ PassApp​ ០២​គ្រឿង​ កង់​ ០១​គ្រឿង​ និង​មាន់​ជល់​ ចំនួន​០៣​ក្បាល​ ។​

​ក្រោយ​ពី​ធ្វើការ​សាកសួរ​ ជនសង្ស័យ​ទាំង​០៨​នាក់​ ពិតជា​បាន​ទៅ​សង្វៀន​ក្នុង​ព្រៃ​ម្តុំ​ភ្នំ​៩៦​ សង្កាត់​លេខ​៤​ ដើម្បី​ទៅ​រក​លេងល្បែង​ស៊ីសង​ជល់​មាន់​ប្រាកដ​មែន​ ។​

​ករណី​នេះ​ មនុស្ស​និង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​ អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ ដើម្បី​ធ្វើការ​សាកសួរ​ និង​រង់ចាំ​ចាត់ការ​តាម​នីតិវិធី​បន្ត​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close