ពិធីសម្ពោធទូកប្រមូលសំរាម ដែលបំពាក់បច្ចេកវិទ្យាថ្មី របស់អាល្លឺម៉ង់

ភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួម ជាកិត្តិយស ក្នុងពិធីសម្ពោធទូកប្រមូលសំរាមដែលបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ ក្រោមប្រធានបទ “យុទ្ធនាការសម្អាត ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ” ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្ថិតនៅទីតាំងសួនច្បាររូបសំណាក តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close