ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការអង្កេតស្រាវជ្រាវលើករណីពាក្យសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ១រូប រស់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា បានបង្វែរមកក្រសួងមហាផ្ទៃពិនិត្យនិងដោះស្រាយ ផ្អែកតាមខ្លឹមសារនៃពាក្យសុំអន្តរាគមន៍នេះ បានប្តឹងចោទប្រកាន់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ១រូប មានមុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ថាបានប្រើប្រាស់តួនាទី និងអំណាចកាងដីឱ្យប្រជាពលរដ្ឋ០១រូបដែលកំពុងមានវិវាទ ជាមួយគាត់ពាក់ព័ន្ធដីមួយកន្លែងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃក្រុមការងារ៕
ប្រភព៖ អគ្គាធិការដ្ឋាន