ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិនដែលចាត់បញ្ជូនដោយរដ្ឋាភិបាលចិនដើម្បីទប់ស្កាត់ជំងឺកូវីដ បានមកដល់កម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ខែមីនា ២០២២នេះ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តបុរាណចិនដែលចាត់បញ្ជូនដោយរដ្ឋាភិបាលចិនដើម្បីទប់ស្កាត់ជំងឺកូវីដ បានមកដល់រាជធានីភ្នំពេញដោយជោគជ័យ។
ឯកឧត្តម អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា, លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា អ្នកតំណាងសភាពាណិជ្ជកម្មចិននៅកម្ពុជានិងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានអញ្ជើញទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ។
ក្រុមអ្នកជំនាញវេជ្ជសាស្រ្តខាងលើមានសមាជិកចំនួន១២រូប ដែលត្រូវបានជ្រើសរើសដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្របុរាណចិននៃប្រទេសចិន គឺជាក្រុមវេជ្ជសាស្ត្រថា្នក់ជាតិដំបូងគេលើសកលលោកដែលភាគីចិនបានចាត់បញ្ជូនមកកាន់ក្រៅប្រទេសដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ក្នុងនោះមានអ្នកជំនាញផ្នែកជំងឺសួត ផ្នែកសរសៃឈាមបេះដូង ការចាក់ម្ជុលវិទ្យាសាស្ត្រជាដើម។ ក្នុងអំឡុងពេលបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា ពួកគេនឹងរៀបចំធ្វើរោគវិនិច្ឆ័យ ព្យាបាល និងបណ្ដុះបណ្ដាលផ្នែកទប់ស្កាត់ជំងឺវីរុសនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈរយៈពេល៦០ថ្ងៃដោយផ្អែកលើខ្លឹមសារដែលបានព្រមព្រៀងដោយរដ្ឋាភិបាលចិននិងកម្ពុជា ដើម្បីសហការជាមួយកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយនេះ៕
中国政府援柬中医抗疫专家组抵柬
3月16日下午,援柬埔寨中医抗疫专家组顺利飞抵金边,柬卫生部国务秘书、驻柬使馆经商参赞邬国权,柬埔寨中国商会和柬华理事总会代表前往机场迎接。
该中医抗疫专家组一行12人,由中国中医科学院选拔,是中国派出的全球首支国家级抗疫医疗队,包括来自肺病科、心血管科、针灸科等科室专家。专家组在柬期间,将根据中柬双方政府商定内容,在柬埔寨考斯玛中柬友谊医院开展为期60天的抗疫诊疗和培训,携手柬埔寨共同抗击新冠肺炎疫情。
ប្រភព៖ Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆