រឿងដ៏សែនសោកសៅ មួយដែល មិនគួរកើត មានទាល់តែសោះ !

អង្គការ FOUR PAWS ៖ នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ គឺជាពេលវេលាដ៏សែនសោកសៅសម្រាប់អ្នកស្រលាញ់សត្វចិញ្ចឹមម្នាក់ ដោយសារគាត់បានរកឃើញថា សត្វចិញ្ចឹមដែលជាទីស្រលាញ់របស់គាត់ត្រូវបានចោរលួចរួចសម្លាប់ដោយឈាមត្រជាក់បំផុត។ យើងគ្មានពាក្យអ្វីដែលអាចរៀបរាប់ពីអារម្មណ៍នៃការបាត់បង់មួយនេះបានទេ ហើយក្នុងនាមពួកយើងជាសហគមន៍អ្នកស្រឡាញ់សត្វចិញ្ចឹម ពួកយើងអាចបានត្រឹមតែចូលរួមរំលែកទុក្ខគាត់ និងបួងសួងសុំឱ្យសត្វចិញ្ចឹមរបស់គាត់បានទៅដល់ឋានសុគតិភពតែប៉ុណ្ណោះ។ ពួកយើងមិនអាចដឹងពីទំហំនៃទុក្ខសោករបស់ម្ចាស់នៃសត្វចិញ្ចឹមរូបនោះ នៅពេលដែលគាត់ឃើញសត្វជាទីស្រលាញ់របស់គាត់ត្រូវបានគេកាប់ជាដុំៗដាក់ក្នុងកញ្ច្រែងបានឡើយ។ រឿងដែលរឹតតែអាក្រក់ទៅទៀតគឺជនដែលសម្លាប់សត្វឆ្កែរបស់គាត់ក៏មានវត្តមាននៅទីនោះដែរ ប៉ុន្តែគេបែរជាធ្វើមិនដឹង ដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ។

តំណរលីងទៅកាន់ម្ចាស់គណនី៖ https://bit.ly/3q5oJGb

ពួកយើងដឹងច្បាស់ថា មានម្ចាស់នៃសត្វចិញ្ចឹមជាច្រើនរូបទៀតដែលបានបាត់បង់សត្វចិញ្ចឹមជាទីស្រលាញ់របស់ខ្លួន ហើយពួកយើងដណ្តឹងសួរខ្លួនឯងថា តើវាត្រូវចំណាយពេលយូរប៉ុនណាទៀតក្នុងការបញ្ចប់រឿងរ៉ាវទុក្ខសោកមួយនេះបាន? តើយើងគួរតែបិទសត្តឃាតដ្ឋានព្រោះតែច្បាប់បានចែងថា ការជួញដូរសាច់ឆ្កែគឺជារឿងខុសច្បាប់ ឬពួកយើងគួរតែលើកកម្ពស់ការយល់ដឹងបន្ថែមទៀតទាក់ទងទៅនឹងការបញ្ឈប់ការទទួលទានសាច់ឆ្កែ?

ដើម្បីឱ្យការងារទាំងនេះអាចសម្រេចបាន ហើយដើម្បីកុំឱ្យរឿងដ៏សែនសោកសៅបែបនេះកើតមានទៀត ពួកយើងត្រូវតែប្រឹងប្រែងរួមគ្នាឱ្យកាន់តែខ្លាំងក្លាជាងមុន។ ពួកយើងត្រូវតែរួមគ្នាធ្វើសកម្មភាព មិនថាជាសកម្មភាពតូច ឬធំឡើយ។

សម្រាប់ពេលនេះ សូមចូលរួមជាមួយពួកយើងដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ ទាំងស្រុងនៅក្នុងប្រទេសកម្ពុជាដោយការចុះហត្ថលេខានិងការចែករំលែកញត្តិរបស់ពួកយើងតាមរយៈតំណលីងនេះ៖ http://bit.ly/MI_EndDCMT_KH_CPC57

It’s a heartbreaking moment that should never have happened at all.
11 March 2022 was a moment of heartbreak for one of our pet lovers as he discovered his beloved pet was stolen and murdered cold-heartedly. There is no word to describe the feeling and loss and we as a pet lovers community can only condole and help that his pet rests in peace. We cannot put ourselves in the owner’s shoes to witness his beloved friend in flesh, pieces in the basket, unrecognizable. The worst situation was when those perpetrators were just there and acted as nothing had happened.

Link to owner account: https://bit.ly/3q5oJGb

We know for a fact, that many other pet owners had lost their beloved pet, and so we asked ourselves, how long must it take to stop it? should the slaughterhouse shutdown, a law that the dog meat trade is illegal, or should we raise more awareness to stop dog meat consumption?
To make all this work possible, and hoping that there will be no more tragic situation like this ever occurs, we must work harder. we must come together in action, big and small.
For now, join us to stop the dog meat trade completely in Cambodia by signing and sharing our
petition here: http://bit.ly/MI_EndDCMT_KH_CPC57

អត្ថបទដែលជាប់ទាក់ទង
Open

Close