ខេត្តកំពង់ចាម៖ សាកសពដែលរកឃើញគឺជាសិស្សសាលាម្នាក់ឈ្មោះ ជា វិជ្ឆរ៉ាដែលលោតទឹកធ្វអត្តឃាតសម្លាប់ខ្លួនឯង សាកសពយុវតីម្នាក់ឈ្មោះជាវិជ្ជរ៉ា អាយុ១៥ឆ្នាំ រៀនថ្នាក់ទី១០ B នៃវិទ្យាល័យសម្តេចម៉ែជុប និងមានទីលំនៅក្នុងភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានសម្រេចចិត្តលោតទឹកធ្វើអត្តឃាត សម្លាប់ខ្លួន ពីលើស្ពានគីហ្សុណា នៅម៉ោងប្រមាណ១១៖៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ម្សិលមិញ ហើយសាច់ញាតិបានឃើញអណ្ដែតនៅជ្រាំងទន្លេក្បែរស្តូបកម្ពុជាវៀតណាមស្ថិតក្នុងសង្កាត់វាលវង់ក្រុងកំពង់ចាមហើយសមត្តកិច្ចនគរបាលបាននាំក្រុមគ្រូពេទ្យនិងជំនាញបច្ចេកទេសមកពិនិត្យធ្វើកោសល្យវិច្ចយ័ឃើញថាពិតជាស្លាប់ដោយលោតទឹកសម្លាប់ខ្លួនពិតប្រាកដមែនក៍បានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ផងដែរថាតាមរយៈប្រភពមហាជន និងសំបុត្របណ្តាំចុងក្រោយដែលបន្សល់ទុក ក្មួយស្រីកើតជំងឺបាក់ទឹកចិត្តក្នុងការសិក្សា ដោយធ្លាប់តែជាសិស្សរៀនពូកែ តែក្រោយមកដោយលទ្ធផលការសិក្សាមិនល្អបានធ្លាក់ចុះ ហើយត្រូវមិត្តភក្តិរួមថ្នាក់ចំអកបង្អាប់ ដែលប្អូនស្រីធ្វើអោយឳពុកម្តាយខកបំណង ពិសេសសូម្បីតែគ្រូបង្រៀនក៏ស្តីបន្ទោសបន្ថែមទៀតបង្កអោយយុវតីគិតខ្លីក៍សំរេចចិត្តលោតទឹកសម្លាប់ខ្លួនតែម្ដង។