ដឹងមូលហេតុ យុវតីម្នាក់ គិតខ្លីសំរេចចិត្ត លោតទឹកសម្លាប់ខ្លួន

ខេត្តកំពង់ចាង៖ យុវតីជាសិស្សសាលាម្នាក់ឈ្មោះ ជា វិជ្ឆរ៉ា អាយុ១៥ឆ្នាំ រៀនថ្នាក់ទី១០ B នៃវិទ្យាល័យសម្តេចម៉ែជុប និងមានទីលំនៅក្នុងភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តលោតទឹកធ្វើអត្តឃាត សម្លាប់ខ្លួន ពីលើស្ពានគីហ្សុណា នៅម៉ោងប្រមាណ១១ និង ៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ដោយសារជំងឺបាក់ទឹកចិត្ត។

តាមរយៈប្រភពមហាជន និងសំបុត្របណ្តាំចុងក្រោយដែលបន្សល់ទុក ក្មួយស្រីកើតជំងឺបាក់ទឹកចិត្តក្នុងការសិក្សា ដោយធ្លាប់តែជាសិស្សរៀនពូកែ តែក្រោយមកដោយលទ្ធផលការសិក្សាមិនល្អបានធ្លាក់ចុះ ហើយត្រូវមិត្តភក្តិរួមថ្នាក់ចំអកបង្អាប់ ដែលប្អូនស្រីធ្វើអោយឳពុកម្តាយខកបំណង ពិសេសសូម្បីតែគ្រូបង្រៀនក៏ស្តីបន្ទោសបន្ថែមទៀត។

ដោយឡែកបន្ទាប់លោតទឹករួច ចំពោះការស្វែងរកជួយសង្គ្រោះប្អូនស្រី នៅមិនទាន់ទទួលលទ្ធផល ដោយមានការបញ្ជាក់ពីប្រភពសមត្ថកិច្ចថារកមិនទាន់ឃើញសាកសពនៅឡើយនោះទេ។

សូមចូលរួមសោកស្ដាយមិនគួរណាប្អូនស្រីគិតខ្លី ជ្រើសរើសផ្លូវនេះសោះ។ សង្ឃឹមថាកម្មវិធីសិក្សានៅសាលា នឹងបន្ថែមនៅម៉ោងអប់រំ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ក្នុងការសិក្សា ជីវិតនៅរស់នៅតែមានសង្ឃឹម និងការចូលក្នុងសង្គមជាតិ។

ក្នុងលិខិតសរសេរដៃ ដែលបន្សល់ទុក ក្បែរស្បែកជើង និង សាក់កាដូ មានខ្លឹម ទាំងស្រុងថា៖ ខ្ញុំល្ងង់ខ្លួនឯងដែលរើសផ្លូវនេះ តែខ្ញុំគិតថា វាជំរើសល្អហើយ ធ្លាប់ជាសិស្សពូកែ ដែល ធ្វើអោយអ្នកគ្រប់គ្នា មានមោទនកភាព តែពេលនេះសូម្បីតែសូម្បីតែគ្រូក៍គាត់ដៀលដែរ។

ខ្ញុំពិតជាមិនអាចធ្វើអោយម៉ាក់ប៉ាដូចបំណង ចឹងហើយទើបខ្ញុំយកផ្លូវនេះ កុំយំអី ខ្ញុំរើសចឹងត្រូវហើយ បងយើងគេងតែម្នាក់ឯង បាត់អូនចឹង ប្រហែលរាងប្លែកតិចហើយ តែមិនអីទេ តិចទៅសាំហើយ ភ្លេចប្រាប់ អូនចូលចិត្តផ្កាម្លិះ និងកុលាប ទិញដាក់បន្ទប់អូនផង អូនចូលចិត្តវាណាស់ Bye Bye!

ប្រភព៖ ភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាម​ AKP

អត្ថបទដែលជាប់ទាក់ទង
Open

Close