ករណី ហ្វេសប៊ុកឈ្មោះ Kampot Chara Iverson បង្ហោះនោះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានទទួលពាក្យបណ្ដឹងរួចហើយ!
ស្នងការដ្ឋាននគរបាលខេត្តកំពត ពិនិត្យឃើញមានការចុះផ្សាយព័ត៌មាន របស់គណនី ហ្វេសប៊ុកឈ្មោះ Kampot Chara Iverson កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ មានខ្លឹមសារថា៖ « This foreigner last night hit a woman in the head with a glass and tried to kill her at the up town bar in kampot…» ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៩:១៥នាទីព្រឹក ស្នងការដ្ឋាននគរបាលខេត្តកំពត បានទទួលពាក្យបណ្ដឹងរួចហើយ ពាក់ព័ន្ធករណីនេះ និងកម្លាំងជំនាញ កំពុងស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ជុំវិញករណីនេះ ស្នងការដ្ឋាននគរបាលខេត្ត សំណូមពរ ឲ្យអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ទាំងឡាយ ពិសេសម្ចាស់ គណនី Kampot Chara Iverson មេត្តាកុំបង្ហោះនូវព័ត៌មាន ទាំងឡាយណាដែលធ្វើអោយប៉ះពាល់ដល់កិច្ចការជំនាញ របស់កម្លាំងសមត្ថកិច្ច ក៏ដូចជាផ្តល់ឱកាសអោយជនល្មើសរត់គេចខ្លួន ។
សមត្ថកិច្ចយើងខ្ញុំរីករាយ និងស្វាគមន៍សម្រាប់ជនរងគ្រោះមកដាក់ពាក្យបណ្ដឹងផ្ទាល់ ជាជាងបង្ហោះសារនៅលើបណ្ដាញសង្គម ។