យុវតីម្នាក់ ជិះម៉ូតូ ទៅលោតទឹក ស្ពានគីហ្សូណា បន្សល់ទុកសំបុត្រមួយច្បាប់!

ខេត្តកំពង់ចាម ៖ ក្នុងលិខិតសរសេរដៃ ដែលបន្សល់ទុក ក្បែរស្បែកជើង និង សាក់កាដូ មានខ្លឹម ទាំងស្រុងថា៖ ខ្ញុំល្ងង់ខ្លួនឯងដែលរើសផ្លូវនេះ តែខ្ញុំគិតថា វាជំរើសល្អហើយ ធ្លាប់ជាសិស្សពូកែ ដែល ធ្វើអោយអ្នកគ្រប់គ្នា មានមោទនកភាព តែពេលនេះសូម្បីតែសូម្បីតែគ្រូក៍គាត់ដៀលដែរ។

ខ្ញុំពិតជាមិនអាចធ្វើអោយម៉ាក់ប៉ាដូចបំណង ចឹងហើយទើបខ្ញុំយកផ្លូវនេះ កុំយំអី ខ្ញុំរើសចឹងត្រូវហើយ បងយើងគេងតែម្នាក់ឯង បាត់អូនចឹង ប្រហែលរាងប្លែកតិចហើយ តែមិនអីទេ តិចទៅសាំហើយ ភ្លេចប្រាប់ អូនចូលចិត្តផ្កាម្លិះ និងកុលាប ទិញដាក់បន្ទប់អូនផង អូនចូលចិត្តវាណាស់ Bye Bye!

ហេតុការណ៍ខាងលើបង្កអោយមានការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៤៩​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​មិ​នា​ឆ្នាំ ២០២២ នៅលើស្ពានគីហ្សូណា ត្រង់​ចន្លោះ​សសរ​ប៉េ​៩​និង​ប៉េ​១០ ស្ថិតក្នុង​សង្កាត់វាលវង់ ក្រុង​កំពង់​ចាម ខេត្តកំពង់​ចាម។​

នៅ​ចំណុច​​កើតហេតុ សមត្ថកិច្ច រកឃើញ​​របស់របរ​របស់ជនរងគ្រោះ​បន្សល់​ទុក​​រួម​មាន​ម៉ូតូ​​មួយគ្រឿង​ម៉ាក ​Zoomer X​, ​ស្បែកជើង​មួយគូ និង​កា​តាបមួយ ហើយ​នៅក្នុង​កាតាប​នោះ ​​រកឃើញ​អត្តសញ្ញាណ​​ជនរងគ្ រោះ​​គឺជា​សិស្ស​ ឈ្មោះ​ជា វិ​ជ្ជ​រ៉ា ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ រៀន​ថ្នាក់​ទី​១០ «B» នៅ​វិទ្យាល័យ​ សម្ដេចម៉ែ​ ក្នុង​ឃុំ​ជប់​ និងមានទីលំនៅ​​ក្នុង​​ភូមិ​ជប់ ឃុំ​ជប់ ស្រុក​ត្បូង ឃ្មុំ​ខេត្ត​ត្បូងឃ្មុំ ។

​ប្រភពពីឪពុកម្តាយ យុវតីរងគ្រោះ ​បាន​​រៀបរាប់​ឱ្យ​​ដឹង​​ថា​ មូលហេតុ​ដែល​កូន​របស់ពួកគាត់​​តូចចិត្ត​​សម្រេចិត្ត​បញ្ចប់ជីវិត​បែប​នេះ​ គឺ​មក​ពី​រៀន​ធ្លាក់​លេខ ​ពី​តិច​មក​ច្រើន ។
​​ក្រោយពេលកើតហេតុ ​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​ គ្រួសារ​​ជន​​រង​គ្រោះ​ដោយ​រក​ជួល​ទូក​ម៉ាស៊ីន​ របស់​បងប្អូន​ខ្មែរ​អុីស្លាម ដើម្បី​តាម​រក​មើល​សព​ជនរងគ្រោះ​នៅ​ត្រង់​ក្បែរ​ក្រោម​ស្ពាន​គី​ហ្សូណា។

រូបភាព អង្គភាពព័ត៌មាន យើង ដកស្រង់ចេញពី កំពង់ចាមកំពង់ចិត្ត នៅថ្ងៃទី១៤ មីនា ២០២២នេះ  ប្រសិនបើមានការបញ្ជាក់ពី អាជ្ញាធរ និងសមត្ថកិច្ច អង្គភាពយើងផ្សាយលម្អិតជាបន្តបន្ទាប់ទៀត។

អត្ថបទដែលជាប់ទាក់ទង
Open

Close