ឃាត់ខ្លួនជនសង្ស័យជាមេក្លោង១០នាក់ ពាក់ព័ន្ធករណីចូលទន្ទ្រានដីព្រៃ ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ មានករណីប្រជាពលរដ្ឋប្រមាណជិត ៣០០នាក់ ធ្វេីសកម្មភាពសម្រុកចូលទន្ទ្រានដីព្រៃតំបន់ការពារធម្មជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតក្នុងភូមិសាស្ត្រភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ក្រោមការដឹកនាំពីគណៈបញ្ជាការឯកភាពខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជ្ញាអមសាលាតំបូងខេត្តព្រះសីហនុ យេីងបានធ្វេីការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាមេក្លោងបានចំនួន ១០រូប ដេីម្បីធ្វេីការសាកសួរ និងបន្តនីតិវិធី។






