ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងគ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះបង្ក្រាប នឹង ឃាត់ខ្លួន នៅក្នុងបន្ទប់ ខារាអូខេ រួមជាមួយនិងវត្ថុតាងថ្នាំញៀន ចំនួន០៤កញ្ចប់ធំ។ការចុះបង្រ្កាបនេះបានធ្វើឡើងក្រោមការអនុញ្ញាតនិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីឡាឡៃមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ កាលពី វេលាម៉ោង១៥និង៥០ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២ម្សិលមិញ ដោយកម្លាំងការិយាល័យគ្រឿងញៀន សហការជាមួយកម្លាំងអាវុធហត្ថស្រុកបាទីនិងស្រុសំរោង ដឹកនាំដោយលោក វរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង នឹង មានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងនោះ បានធ្វើការចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចក្នុងបន្ទប់ហាងខារ៉ាអូខេស្ថិតមួយកន្លែងនៅភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សៀ សុវត្ថិ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ដោយឡែកវត្ថុតាងដកហូតបានមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៤កញ្ចប់ទម្ងន់៤៨,៥២ក្រាម (ថ្លឹងទាំងសំបកថង់)និងទូរសព្ទដៃ០២គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសួរនាំនៅទីបញ្ជាការអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
ដោយ៖ បងខន