ចាប់ក្រុមដៃស្អិត បាន៤នាក់

 

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចផ្ទះសំណាក់ ដងមាសថ្មី ផ្ទះលេខ ០៣-០៥ ផ្លូវលេខ៧ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ជនរគ្រោះឈ្មោះ ជា ស្រីទីន ភេទ ស្រី ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះ លេខ២០៧ង ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកធនាគារ។

ជនសង្ស័យឃាត់ខ្លួនចំនួន០៤នាក់៖​
១- ឈ្មោះ ហឿន សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២- ឈ្មោះ ប្រាក់ វីរៈ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ ឡាក់ សេង ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៤-ឈ្មោះ ហេង ដេវិត ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖​ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគី NEXT ពណ៌ ផ្កាឈូកស ឆ្នាំផលិត ២០១៩ ពាក់ផ្លាកលេខ តាកែវ ១Q ៤១៦៧, ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ១GV ៧៧៥៣, ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ (ដបទឹកបរិសុទ្ធម៉ាកណារីណា ចំនួន ០១ , ទុយោជ័រចំនួន០៣ ដើម )។

ភស្តុតាងជារបស់ជនរងគ្រោះ៖​ កាបូបដៃ ពណ៌ ផ្ទៃមេឃ ចំនួន ០១, អត្តសញ្ញាណប័ណ្ណ ចំនួន០១សន្លឹក, ប័ណ្ណសមាជិកបសស ចំនួន ០១សន្លឹក, កាតចាក់វ៉ាក់សាំង ចំនួន០១សន្លឹក, កាតធនាគារអេប៊ីអេ ចំនួន០១សន្លឹក, កាតធនាគារកម្ពុជាសាធារណៈ ចំនួន ០១សន្លឹក និងកាតពិនិត្យសុខភាព(ហូប) ចំនួន០១សន្លឹក។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close