សម្ភារប្រើប្រាស់ និងគ្រឿងបរិក្ខាពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជូនរដ្ឋបាលខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ពិធីប្រគល់-ទទួល អំណោយខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពី លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត, លោកទន្តបណ្ឌិត ហោ អូន ប្រធានក្រុមការងារគ្រប់គ្រង់សម្ភារៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA), នាយក នាយករងរដ្ឋបាលសាលាខេត្ត, លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, តំណាងមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សម្ភារប្រើប្រាស់ និងគ្រឿងបរិក្ខាពេទ្យ ដែលត្រូវផ្តល់ជូនរដ្ឋបាលខេត្ត នាឱកាសនេះរួមមាន៖ សម្ភារទាក់ទងការរុំ និងការថែទាំរបួស ចំនួន១៥០កេស, សម្ភារជំនួយការពិនិត្យជំងឺទូទៅ និងរោគស្ត្រី ចំនួន១៥០កេស, សម្ភារជំនួយការងារមន្ទីរពិសោធន៍ ចំនួន១៥០កេស, សម្ភារជំនួយការវះកាត់ ចំនួន១៥០កេស, សម្ភារបរិក្ខាផ្សេងៗ ចំនួន១៥០កេស, ជែលលាងសម្អាតដៃ ៥០មីលីលីត្រ ចំនួន៣ម៉ឺន៥ពាន់ដប, ជែលលាងសម្អាតដៃ ២៣៦មីលីលីត្រ ចំនួន៥ពាន់ដប, ជែលលាងសម្អាតដៃ ៥០០មីលីលីត្រ ១ម៉ឺនដប, អាវក្រណាត់(សម្រាប់អ្នកជំងឺ) ចំនួន៧ពាន់៥រយអាវ និងជើងដើរ ចំនួន២០សម្រាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close