ធ្លាយ​ហ្គា​សប​ង្ក ​ជា​អគ្គិភ័យ​ឆាបឆេះ​ សិប្បកម្ម​កាត់ដេរ​ខោអាវ ​មួយ​កន្លែង​ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​ភ្នំពេញ​ ៖​ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​សិប្បកម្ម​កាត់ដេរ​ខោអាវ​មួយ​កន្លែង​ ដោយសារ​តែ​ការ​ធ្លាយ​ហ្គា​សប​ង្ករ​ជា​អគ្គិភ័យ​ ក្នុង​នោះ​បាន​បំផ្លាញ​សម្ភារៈ​អស់​មួយ​ចំនួន​ផង​ដែរ​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២២​ ដែល​ស្ថិត​នៅ​ចំណុច​សិប្បកម្ម​កាត់ដេរ​ខោអាវ​ ក្នុងភូមិ​ថ្មគោល​១​ សង្កាត់​ចោម​ចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​ ប្រាប់​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មក​ថា​ មាន​អគ្គិភ័យ​កំពុង​ឆាបឆេះ​សិប្បកម្ម​កាត់ដេរ​ខោអាវ​ ភ្លាមៗ​នោះ​ លោក​ក៏​បាន​បញ្ជា​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​ទីតាំង​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​។​

​ដោយនៅ​ក្នុង​នោះ​ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ ក៏​បាន​បញ្ជា​ទៅ​គោលដៅ​ប្រចាំការ​នៅ​សាលា​ខណ្ឌ​សែន​សុខ​ ជួយ​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ ២​គ្រឿង​បន្ថែម​ទៀត​ ដើម្បី​ជា​ជំនួយ​ជួយ​ដល់ទី​តាំង​ដែល​កំពុង​តែ​ឆាបឆេះ​នេះ​។​

​លោក​វរសេនីយ៍ឯក​ ក៏​បាន​បន្ត​ថា​ ដោយនៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​នេះ​ គឺ​កម្លាំង​ជំនាញ​របស់​យើង​ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​ ចំនួន​ ៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៣​ឡាន​ ស្មើនឹង​ ១២​ម៉ែត្រគូប​ ទើប​រលត់​ទាំងស្រុង​។​

​លោក​វរសេនីយ៍ឯក​ បាន​បញ្ជាក់​ថា​ ចំពោះ​អគ្គិភ័យ​ខាងលើ​នេះ​ បាន​ឆេះ​បំផ្លាញ​ ថ្ម​ប្រក់ស​ង្ក័​សី​ ដែល​មាន​ទំហំ​ ៦​ម៉ែត្រ​ x​ ១៦​ម៉ែត្រ​ និង​បណ្តាល​ឲ្យ​ឆេះ​ខូចខាត​សម្ភារៈ​ រួម​មាន​ ៖​ ម៉ាស៊ីនដេរ​ចំនួន​ ១០​គ្រឿង​,​ ទូរទស្សន៍​ ១​គ្រឿង​,​ ទូរ​ទឹកកក​ ១​គ្រឿង​,​ ធុង​ហ្គា​ស​ ១​ធុង​,​ ក្រណាត់​មួយ​ចំនួន​ និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។​

​យ៉ាងណាមិញ​ សម្រាប់​ប្រតិបត្តិការ​នេះ​ គឺ​សមត្ថកិច្ច​ជំនាញ​របស់​យើង​ បាន​ធ្វើការ​គ្រង​គ្រង​បាន​នៅ​វេលា​ម៉ោង​ ៨និង០០​នាទី​ព្រឹក​ថ្ងៃ​ដ​ដែរ​។​

សម្រាប់​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ គឺ​មិន​បាន​បណ្តាល​ឲ្យ​អ្នក​ម្នាក់​រង​គ្រោះ​ឡើយ​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close