បង្ក្រាប «ល្បែងស៊ីសង» ជល់មាន់ អាប៉ោង យូគី

ខេត្ដព្រះសីហនុ៖ ផេក Hotline 117 បញ្ជាក់ពីលទ្ធផល បង្ក្រាប
«ល្បែងស៊ីសង» (ជល់មាន់ អាប៉ោង យូគី) ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧ ។

សូមជម្រាបថា នៅវេលាម៉ោង១២ និង ៥០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីខាងលើ ដែលស្ថិតនៅចំនុចលើភ្នំ ក្រុមទី៣៤ ភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close