សមាគមអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត) សាខាខេត្តសៀមរាបរៀបចំកម្មវិធីរត់កីឡាជាមួយសន្តិភាពនៅកម្ពុជា (Run with Peace in Cambodia)
ខេត្តសៀមរាប៖ កម្មវិធីរត់កីឡាជាមួយសន្តិភាពនៅកម្ពុជា (
Run with Peace in Cambodia) ត្រូវបានរៀបចំដោយក្លឹបរត់កីឡាសុខភាពសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត) សាខាខេត្តសៀមរាប មានការចូលរួមលើកទឹកចិត្តពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត)។
កម្មវិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នៅខេត្តសៀមរាប ក្នុងគោលបំណងដើរឬរត់កីឡាដើម្បីសុខភាព មិត្តភាព និង អរគុណសន្តិភាព។
ការចូលរួមដោយសេរី និងមានលក្ខខណ្ឌចូលរួមដូចជាដើរឬរត់កីឡា ចម្ងាយណាក៏បាន ពេលណាក៏បាន ទីកន្លែងណាក៏បាន និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។