ឆ្មក់​បង្រ្កាប​ទីតាំង​លួច​លាក់បើកលេងល្បែងស៊ីសង​ អាប៉ោង​​ ឃាត់ខ្លួន​ មនុស្ស​១៥នាក់​

កំពង់ស្ពឺ​ ៖​ អនុវត្ដន៍​តាមបទ​បញ្ជាដ៏ម៉ឹងម៉ាត់និ​ងមាន​ប្រសិទ្ធិភាពលោក​ឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្ន​ងការនគរបាលខេត្ដ​កំពង់ស្ពឺ​ បញ្ជាឱ្យ​កំលាំងនគ​របាល​ព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាន​នគរ​បាលខេត្ដកំពង់ស្ពឺ​ ដឹកនាំ​ដោយ​ លោកវរសេនីយ៍ឯក​ សម​ សាក់​ ស្នងការ​រង​នគរ​បាល​ខេត្ត​ រួមជាមួយ​កំលាំង​សហការ​ពីរ​បណ្ដាស្រុកជាប់ព្រំប្រទល់ស្រុកថ្ពង​ ឆ្មក់ចូលបង្រ្កាប​ទីតាំង​លួចលាក់បេីកលេងល្បែងស៊ីសង​អា​ប៉ោង​ជាអចិន្ត្រៃយ៍​ឱ្យខានតែបាន​ជាក់ស្ដែង​​នៅវេលាម៉ោង១៥និង​១០​នាទី នាថ្ងៃទី០៨.០៣.​២០​២២ បានឃាត់​ខ្លួន​មនុ​ស្ស​ចំនួន​ ១៥នាក់​ ស្រី​ ០៧​ ដែ​លកំពុងមានវត្ដមាន​ស្ថិ​តនៅរង្វង់សមត្ថកិច្ច(ទីតាំង​ល្បែងស៊ីសង​) ក្នុង​ព្រៃ​ឈ្លប​ ភូមិតាំងស្ដុក ឃុំមនោរម្យ​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ។

តាមព័ត៌មាន​បឋម​ សមត្ថកិច្ច​បានធ្វើ​ការដកហូត​វត្ថុតាង​បម្រើ​អោយការប្រព្រឹត្ដនិងការកសាងទីតាំងជុំរុំជម្រកលេងល្បែងទៅបាន​ដោយរលូន​ រួមមាន​ ៖
– មេអាប៉ោង​ ចំនួន​ ៤
-​ ប្រាក់រៀល​ មួយចំនួន។
-​ ចានបាញ់អាប៉ោង​ ចំនួន​ ១
-​ ម៉ូតូ​ នៅក្នុង​ទីតាំង​ប្រតិបត្តិការ​ ១៤គ្រឿង​
– តុ​ ចំនួន​ ២
-​ កៅអីជ័រ​ ចំនួន​ ២០
-​ កម្រាលក្រាលបាញ់អាប៉ោង​ ចំនួន​ ១
-​ ធុងទឹកកក​ ក្លាសេ​ ចំនួន​ ១
-​ ទូរស័ព្ទចំរុះ​ មួយចំនួន

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានបញ្ជូន​អ្នកពាក់ព័ន្ធ​រួ​មជា​មួយ​វត្ថុតាង​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុ​ក​ថ្ពង​ (ម្ចាស់​មូលដ្ឋាន​)​ ដើម្បី​សាកសួរ​និងចំណាត់ការ​តា​មនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close