ថ្ងៃ៨មីនា ប៉ូលិស ចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ២ទីតាំង!

ខេត្តកំពត៖ អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត នៅថ្ងៃទី៨ខែមិនាឆ្នាំ២០២២ វេលាម៉ោង២និង១០នាទី កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស តាមបញ្ជារលោកវរសេនីយទោ នាក់ ឌឹម អធិការ បានអោយកំលាំងចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដឹកនាំដោយលោកវរសេនីយ៍ទោ ទួន អាត អធិការរង ចុះបង្ក្រាបចំនួន ២ទីតាំង ៖ ទីតាំងទី១ នៅចំណុចព្រៃចំការល្មុតគ្មានមនុស្សស្ថិតនៅក្នុងភូមិច្រកឃ្លៃឃុំទូកមាសខាងលិច ពេលចូលដល់ត្រូវបាននាក់លេងល្បែងស៊ីសងខុសច្បាប់ (យោគី) បានរត់គេចខ្លួនបន្សល់ទុកប៉ាយយ៉ូគីមួយផ្ទាំង កំរាលនិងស្បែកជើងមួយចំនួន។

ទីតាំងទី២ នៅទួលចាស់គ្មានមនុស្សរស់នៅ មានលេងល្បែងជល់មាន់ស្ថិតនៅក្នុងភូមិស្រែព្រៃឃុំវត្តអង្គខាងត្បូង ពេលចូលជិតដល់អ្នកញៀនល្បែងទាំងនោះបានរត់គេចខ្លួន បន្សល់ទុកមាន់ជល់ ចំនួន៤ក្បាល (ងាប់) ស្គុតរុំឆ្នាយមាន់មួយចំនួន ម៉ូតូចំនួន៣គ្រឿងនិងស្បែកជើងព្រមទាំងសម្ភារៈប្រព្រឹតបទល្មើសមួយចំនួនយកមករក្សាទុកនៅអធិការដ្ឋាន។

អត្ថបទដែលជាប់ទាក់ទង
Open

Close