CPU បញ្ជាក់ថា ឆ្នាំ ២០២១ គឺជាឆ្នាំមួយដែលពោពេញដោយភាពលំបាក និងឧបសគ្គ

ភ្នំពេញ៖ អង្គភាពការពារកុមារ (CPU) បញ្ជាក់ថា ឆ្នាំ ២០២១ គឺជាឆ្នាំមួយដែលពោពេញដោយភាពលំបាក និងឧបសគ្គ ហើយខ្ញុំសូមយកឧកាសនេះ ដើម្បីថ្លែងអំណរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានផ្តល់ការគាំទ្រ ជាពិសេសក្រុមការងាររបស់អង្គភាពការពារកុមារ (CPU), នគរបាលជាតិកម្ពុជា, ក្រសួងមហាផ្ទៃ, រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន្ននគរបាលអន្តរជាតិដែលជាដៃគូ ដែលបានផ្តល់យោបល់ជំនាញ និងការណែនាំមួយចំនួន ចំពោះកិច្ចការស៊ើបអង្កេតដ៏ហត់នឿយខ្លះៗដែលមានភាពលំបាក និងទាមទាររយៈពេលយូរ។

អង្គភាពការពារកុមារ (CPU) និងនគរបាលជាតិកម្ពុជា បានបំពេញកិច្ចការល្អៗជាច្រើននៅក្នុងឆ្នាំ២០២១ ដើម្បីប្រឆាំង និងប្តន្ទាទោសទៅលើរាល់ជនល្មើសដែលបានប្រព្រឹត្តបទល្មើសទៅលើកុមារ។

របាយការណ៍ប្រចាំឆ្នាំរបស់ អង្គភាពការពារកុមារ (CPU) នឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា, ក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិកម្ពុជា, ក្រសួងជាដៃគូនាៗ និងស្នងការដ្ឋាននគរបាលជាតិតាមបណ្តាខេត្តក្រុង។ របាយការណ៍នេះរៀបរាប់អំពីរាល់កិច្ចការ, ការស៊ើបអង្កេត, ការប្តន្ទាទោស, សេវាកម្មដែលបានផ្តល់ជូនជនរងគ្រោះ, ភាពជោគជ័យ, សមិទ្ធផល និងភាពបរាជ័យ ដែលយើងមាននៅក្នុងឆ្នាំ២០២១។

ខ្ញុំបានភ្ជាប់នូវរបាយការណ៍សង្ខេបខាងក្រោម ដើម្បីអ្នកទាំងអស់គ្នាអាចមើលបាន។ ប្រសិនបើអ្នកទាំងអស់គ្នាចង់អានរបាយការណ៍ពេញ សូមធ្វើការទាក់ទងតាមប្រអប់សារ ឬតាមរយៈអ៊ីមែល info@childprotectionunit.org (របាយការណ៍ជាភាសាខ្មែរនឹងមាននៅក្នុងពេលខាងមុខ)។

សូមថ្លែងអំណរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានតាមដាន និងគាំទ្រសកម្មភាពរបស់ក្រុមការងារយើងនៅលើ Facebook។

អត្ថបទដែលជាប់ទាក់ទង
Open

Close