ខេត្តកំពង់ចាម៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១២ និង ៥០នាទី កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះធ្វើការបង្ក្រាប ករណីលេងល្បែងស៊ីសងជល់មាន់ (ដាក់ប្រាក់) នៅចំណុចភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ជាលទ្ធផលបានឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ និងវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕