ខេត្តកំពត ៖ នៅថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ប៉េង ពិសិដ្ឋ ស្នងការរងផែនការងារអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នាំយកអំណោយជាថវិកាផ្ទាល់ខ្លួនរបស់ លោកឧត្តមសេនីយ៍ទោស្នងការ ចំនួន ៣លាន រៀល ជូនដល់កម្លាំងរបស់ អធិការរដ្ឋាននគរបាលស្រុកអង្គរជ័យចំនួន ៥០០.០០០រៀល អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ១.០០០.០០០រៀល និងអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ចំនួន ១.៥០០.០០០រៀល ជូនដល់កម្លាំងដែលបានប្រត្តិបត្តិការក្នុងការពន្លត់អគ្គីភ័យនៅ ស្រុកបន្ទាយមាស កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។