កងទ័ពជើងគោក ចេញសេចក្តីប្រកាសព័ត៌មាន ពី ទស្សនកិច្ចផ្លូវការ របស់មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នៅកម្ពុជា

ភ្នំពេញ៖នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ សឺរី ហ្សាមរ៉ូស ប៊ីន ម៉ូហាម៉ាត់ ហ្ស៊ីន (Tan Sri Dato Seri Zamrose Bin Mohd Zain) មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃ០៣ ខែមីនា ឆ្នាំ២០២២។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យការពារជាតិ។ កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី គឺបានដំណើការបោះជំហានទៅមុខ និងទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ជាអាទិ៍ ការបណ្តុះបណ្តាលសិក្ខាកាមយោធិនកម្ពុជាតាម រយៈកម្មវិធី Malaysian Defense Cooperation Program (MDCP) ចាប់តាំងពីឆ្នាំ២០០២, ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងការអញ្ជើញចូលរួមរបស់គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ការពារជាតិអាស៊ី (Defense Services Asia Exhibition-DSA) និងពិព័រណ៍ដែនអាកាស និងលម្ហសមុទ្រអន្តរជាតិឡាំងកាវី (Langkawi International Maritime and Aero- space Exhibition-LIMA) ជាដើម។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដែលជាការបើកទំព័រថ្មីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ។ ជាក់ស្តែង ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើគោលគំនិត និងទិសដៅនៃកិច្ចសហប្រតិបត្តិការមួយចំនួន ដែលមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន៖ (i) ការបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការទេ្វភាគី ជាពិសេសក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសន្តិសុខព័ត៌មានវិទ្យា, (ii) ការលើកកម្ពស់កម្រិតនៃទំនាក់ទំនងឱ្យកាន់តែខ្ពស់ឡើងជាងពេលបច្ចុប្បន្ន តាមការរយៈការសម្រេចឱ្យក្រុមការងារចាប់ផ្តើមពិនិត្យ និងសិក្សាអំពីការរៀបចំយន្តការ Army to Army Talks និង (iii) ការរួមគ្នាសំលឹងមើលកាលានុវត្តភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសក្តានុពលផ្សេងៗទៀតក្នុងពេលអនាគត។

ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានកត់សម្គាល់អំពីបញ្ហាប្រឈមផ្នែកសន្តិសុខអន្តរជាតិ ដែលកំពុងកើតមាន ដូចជាបញ្ហាជំងឺរាតត្បាតជាដើម ដោយបានធ្វើការគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សា និងការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេ ភាគីរវាងកងទ័ពជើងគោកទាំងពីរកម្ពុជា-ម៉ាឡេស៊ី ដែលជាគន្លឹះមួយដ៏មានប្រសិទ្ធភាព រួមចំណែកជាមួយយន្តការពហុភាគីជាលក្ខណៈតំបន់ដែលមានស្រាប់ ដើម្បីជំរុញការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនានា និងបន្តគាំទ្រដល់សកម្មភាពនានាដែលនាំទៅដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ស្របពេលដែលឆ្នាំ២០២២ នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតរវាងកម្ពុជា-ម៉ាឡេស៊ី៕

ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២

PRESS RELEASE
Official Visit of the Commander of the Malaysian Army to Cambodia

On March 3, 2022, at the Army Headquarters, His Excellency Lieutenant General HUN MANET, Deputy Commander-in-Chief of the Royal Cambodian Armed Forces, Commander of the Royal Cambodian Army, had a bilateral meeting with His Excellency General TAN SRI DATO SERI ZAMROSE BIN MOHD ZAIN, the Commander of the Malaysian Army, who led senior delegations for a two-day official visit to the Kingdom of Cambodia from 02 to 03 March 2022.

During the meeting, both Commanders expressed satisfaction with the improvement of Cambodia-Malaysia cooperative ties in many areas, including that of national defense. Bilateral military cooperation has made great strides and achieved fruitful results, including the training of Cambodian military trainees through the Malaysian Defense Cooperation Program (MDCP) since 2002; mutual exchange visits; and Cambodian senior delegations’ participation in the Defense Services Asia Exhibition (DSA), and the Langkawi International Maritime and Aerospace Exhibition (LIMA).

Regarding the bilateral cooperation at the army level, both sides greatly appreciated the results of this visit, which paves the way for more comprehensive and robust cooperative ties between the two armies. Both sides discussed the mutually beneficial concepts and cooperative directions, including: (i) increasing bilateral cooperation, especially on human resource development and cybersecurity; (ii) pushing the relations to a higher level through preparation for assigning a working team to explore the arrangement of an Army-to-Army talks mechanism; and (iii) jointly examining the possibility of expanding cooperation on other potential areas in the future.

The Commanders of both armies also discussed the ongoing international security challenges, such as the pandemic, and stressed the importance of bolstering bilateral cooperative ties between the two armies, which is a key to contributing to the existing regional multilateral mechanisms for promoting trust and mutual understanding in orders to jointly address security challenges and continue to support activities that lead to regional peace and stability.
On a side note, this official visit is an important event in the relations of the armies of both countries and while this year 2022 marks the 65th anniversary of the Cambodia-Malaysia diplomatic ties.
Phnom Penh, March 3, 2022

អត្ថបទដែលជាប់ទាក់ទង
Open

Close