ធ្វើសៀវភៅគ្រួសារ យូរខែមិនទាន់បាន ពលរដ្ឋ រាយការណ៍ចូល Hotline 117

ភ្នំពេញ៖ យោងតាមរបាយការណ៍ Hotline 117 ករណី ធ្វើសៀវភៅគ្រួសារ យូរខែមិនទាន់បាន ត្រូវបាននគរបាលអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋផ្តល់ព័ត៌មានមកកាន់លេខ ១១៧ ។

សូមជម្រាបថា នៅវេលាម៉ោង៨ និង២១នាទីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីខាងលើ ដែលមានអាសយដ្ឋានបច្ចុប្បន្ន: ផ្ទះលេខ១៣Eo ក្រុម២៦៨ ផ្លូវលេខ៨៦ ដែលមានទីតាំងស្ថិតនៅចំនុចភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសដាក់លេខទូរស័ព្ទ Hotline 117 ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍នៅពេលមានបញ្ហាអ្វីកើតឡើងពិតប្រាកដ ពិសេស នៅពេលត្រូវជំនួយពីនគរបាលជាតិនៅទូទាំងប្រទេស ២៤ម៉ោងលើ២៤ម៉ោង។

លេខទូរស័ព្ទ Hotline 117 នេះគឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗ នៅពេលទទួលបាននូវសេចក្ដីរាយការណ៍សុំជំនួយពិតប្រាកដពីនគរបាលជាតិ ដូចជា បទល្មើសព្រហ្មទណ្ឌ, គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ ឬភាពអសកម្មមួយចំនួនរបស់មន្ដ្រីនគរបាលនៅតាមមូលដ្ឋានជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close