ភ្នំពេញ ៖ អនុវត្តតាមការណែនាំរបស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌប្រជុំ ចុះ សម្រុះសម្រួលដោះស្រាយវិវាទករណីប្តឹងទប់ស្កាត់ការផ្ទេរកម្មសិទ្ធិដីធ្លី និងវិវាទ ព្រំដីជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ និងភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជាលទ្ធផល ភាគីទាំងអស់ បានព្រមព្រៀងឯកភាពសះជានិងគ្នា ដើម្បីបញ្ចប់វិវាទចាប់ពីពេលនេះតទៅ។