ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង ទាំងស្រុង និង២ខ្នងទៀត រងផលប៉ះពាល់!

បន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចុះជួយពន្លត់អគ្គីភ័យមួយបានឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ ១ខ្នង កាលពីវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២ ខែមិនា ឆ្នាំ២០២២ ហេតុការនេះកើតឡើងនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ហេតុការណ៍នេះ បានបណ្តាលឲ្យ លំនៅឋានប្រជាពលរដ្ឋ ១ខ្នង ឆេះទាំងស្រុង និង២ខ្នងទៀត រងផលប៉ះពាល់។

លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ទទួលផែនគ្រប់គ្រងការងារអគ្គីភ័យ និង គ្រឿងផ្ទុះ បានមានប្រសាសន៍ថា ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងការិយល័យនគរបាលគ្រប់គ្រងអគ្គីភ័ នាំយករថយន្តពន្លត់អគ្គីភ័យចំនួន៤ គ្រឿងបាញ់ពន្លត់ រយៈពេលជាងកន្លះម៉ោងទើបភ្លើងរលត់ទៅងស្រុង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close