លោក ម៉ូវ ម៉ានិត ឧបត្ថម្ភ ថវិកាមួយចំនួន ជូនដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីព្យាបាលជំងឺ ដែលរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលជិះល្បាតក្នុងមូលដ្ឋាន!

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ព្រួយបារម្ភពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ចំពោះលោកវរសេនីយ៍ត្រី ម៉ក់ មី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ដែលរងគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលកំពុងបំពេញភារកិច្ចក្នុងមូលដ្ឋាននាពេលយប់កន្លងមក គឺនៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ លោកអភិបាលខណ្ឌបានផ្តាំផ្ញើសួរសុខទុក្ខ និងជូនថវិកាមួយចំនួនសម្រាប់ព្យាបាលជំងឺ តាមរយៈលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ។

ជាមួយគ្នានេះ តំណាងអោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ លោកអធិការនគរបាលខណ្ឌបានដឹកនាំមន្ត្រីចុះសួរសុខទុក្ខ និងនាំយកថវិកា សរុបចំនួន៣,០០០,០០០រៀល ជូនលោកវរសេនីយ៍ត្រី ម៉ក់ មី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ដើម្បីទុកព្យាបាលជំងឺផងដែរ ។

សូមជូនពរលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងធ្នង់ ឆាប់ជាសះស្បើយ ដើម្បីបម្រើការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្តទៀត ។

អត្ថបទដែលជាប់ទាក់ទង
Open

Close