មេប៉ុស្តិ័ក្រាំងធ្នង់ ចេញល្បាត ក្នុងមូលដ្ឋាន ជួបគ្រោះថ្នាក់ចរាចរណ៍ អធិការខណ្ឌសែនសុខ ចុះទៅសួរសុខទុក្ខ ដល់មន្ទីរពេទ្យ!
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ នារសៀលថ្ងៃទី ១ ខែមីនា ឆ្នាំ២០២២ បានចាត់ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នាំយកថវិកាចំនួន ៣ ០០០ ០០០ រៀល ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ម៉ក់ មី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលចុះបំពេញភារកិច្ច។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ប្រាប់អោយដឹងថា លោកវរសេនីយ៍ត្រី ម៉ក់ មី នាយប៉ុស្តិ៍ក្រាំងធ្នង់ រងរបួសដួលបោកក្បាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុក ជាមួយម៉ូតូ របស់លោក ខណៈកំពុងល្បាតទប់ស្កាត់ បទល្មើស បំពេញភារកិច្ច រក្សាការពារសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កាលពីប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ហើយបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត។