ភ្នំពេញ ៖ បេីយោងតាមប្រភពច្បាស់ការ មួយបានរាយការណ៍មក អង្គភាពសារព័ត៌មានយេីង ថាមាន ទីតាំង ហ្គេមបាញ់ត្រីមួយកន្លែង ដែល មាន ទីតាំង ស្ថិតនៅ ផ្ទះល្វែង គ្មានលេខ ជាប់ផ្ទះលក់ ចាប់ហួយ ទល់មុខ កន្លែង ជួសជុលរថយន្ត ស្ថិតនៅ តាមបណ្ដោយ ផ្លូវលេខ 5K សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពបន្ដថា ទីតាំងខាងលេីនេះ មិនមែនបេីកឲ្យដំណើរការតែល្បែងស៊ីសង ហ្គេមបាញ់ត្រីមួយមុខនោះទេ ទីតាំងនេះក៏ ជាកន្លែងដែរអំណោយ ផលដល់ ក្រុមក្មេងទំនេីង ពិសេស នោះជាកន្លែង សម្រាប់លក់ចែកចាយ នឹងប្រើប្រាស់គ្រឿងញៀនដ៏ធំ ប្រចាំខណ្ឌឬស្សីកែវផងដែរ ។
ដោយឡែក ពលរដ្ឋរស់នៅក្បែរៗកន្លែងនោះ បានប្រាប់ អ្នកសារព័ត៌មានយេីងថា មួយថ្ងៃៗ មានមនុស្សចេញចូលមិនចេះដាច់មិន ថាយប់ ឬថ្ងៃ នោះទេ។
ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះ ម្ចាស់ទីតាំង បានសែនព្រេន ជូនដល់អាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័អស់ហើយទេដឹង? បានជាមិនបង្ក្រាប បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នក ញៀនល្បែង និងអ្នកជួញដូរចែកចាយ និងអ្នកប្រើប្រាស់ គ្រឿងញៀនមកចូលលេងបានយ៉ាងរលូន ក្នុងមូលដ្ឋានខ្លួនបែបនេះ?
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ។
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារា ចរណែនាំ របស់ រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ ឡេីយ ។
សូមបញ្ជាក់ថាក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់ ។
សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន ការ យោគយល់ឡើយ ដើម្បីធានាឲ្យបាន នូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញ ដោយក្រសួងមហាផ្ទៃ ។
ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោក ឯក ឃុនឌឿន អភិបាលខណ្ឌឬស្សី កែវ និង លោក ហ៊ាង ថារ៉េត អធិការខណ្ឌ ឬស្សីកែវ មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំល្បែងស៊ីសង ហ្គេមបាញ់ត្រី និងជា កន្លែងចែកចាយ និងប្រេីប្រាស់ គ្រឿងញៀនដ៏ធំខាងលើនេះផង ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ៕