ចុមអីក៍ហ៊ានម្លេះ? ម្ចាស់ទីតាំង ណេត មួយកន្លែង អួតក្ដែងៗថា បានបង់ថ្លៃ ការពារ ឲ្យ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់រួចហើយ!
ភ្នំពេញ ៖ បេីយោងតាមប្រភពច្បាស់ការមួយ បានរាយការណ៍ មក អង្គភាពសារព័ត៌មាន យេីងថា មានទីតាំង ហ្គេមណេត យីហោ 8888 មួយ កន្លែងដែលមានទីតាំង ស្ថិតនៅ ក្បែរស្តុប ផ្សារដេីមគរ តាមបណ្ដោយផ្លូវ ៣៣៦ ស្ថិតនៅសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងបេីកដំណើរការទាំងថ្ងៃទាំងយប់ ដោយមិនញញើត អាជ្ញាធរ និង សមត្ថកិច្ច ឡេីយ។
ប្រភពដដែលបន្ដថា ម្ចាស់ទីតាំង ខាងលេីបានអួត ក្ដែងៗថា គ្មាន អាជ្ញាធរ ណាហ៊ានចុះបង្ក្រាប ទីតាំងល្បែង ស៊ីសង យីហោ 8888 របស់ លោកនោះទេ ព្រោះលោកបានបង់ថ្លៃការពារឲ្យ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់រួចហើយ ។
ប្រភពបន្ដថា ទីតាំងខាងលេីនេះ មិនមែនបេីកឲ្យដំណើរការ តែល្បែងស៊ីសង ហ្គេមណេត មួយមុខនោះទេ ទីតាំងនេះ ក៏ជាកន្លែងដែរអំណោយ ផលដល់ក្រុមក្មេងទំនេីង ពិសេស នោះជាកន្លែងសម្រាប់លក់ ចែកចាយ នឹង ប្រើប្រាស់គ្រឿងញៀន ដ៏ធំប្រចាំខណ្ឌទួលគោក ថែមទៀតផង ។
ដោយឡែក ពលរដ្ឋរស់នៅក្បែរៗកន្លែងនោះ បានប្រាប់អ្នកសារព័ត៌មានយេីងថា មួយថ្ងៃៗមានមនុស្សចេញចូលមិនដាច់ មិនថាយប់ ឬថ្ងៃនោះទេ។
ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធរ និង សមត្ថកិច្ច ពាក់ពន្ធ័អស់ហើយទេដឹង? បានជាមិនបង្ក្រាប បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែង និង អ្នកជួញដូរចែកចាយ និង អ្នកប្រើប្រាស់ គ្រឿងញៀនមកចូលលេងបានយ៉ាងរលូនក្នុងមូលដ្ឋានខ្លួនបែបនេះ?
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ។
កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារា ចរណែនាំ របស់ រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ ឡេីយ ។
សូមបញ្ជាក់ថា ក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់ ។
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន ការ យោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញ ដោយក្រសួងមហាផ្ទៃ ។
ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោក សុខ ហេង អធិការខណ្ឌទួលគោក មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំល្បែងស៊ីសង ហ្គេមណេត យីហោ 8888 និងជា កន្លែងចែកចាយ និងប្រេីប្រាស់គ្រឿងញៀនដ៏ធំ ខាងលើនេះផង ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ៕