ហ្គេមបាញ់ត្រី បិទទ្វារ ពេលថ្ងៃ ចំហរទ្វារ ទទួលភ្ញៀវពេលយប់….!

ភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ 51 ក្នុង សង្កាត់ ផ្សារថ្មី៣ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ កំពុង បើកទទួលភ្ញៀវមកពីគ្រប់ មជ្ឈដ្ឋាន សង្ស័យមាន ភ្លើងខៀវ ពី អាជ្ញាធរ ពិសេស ទី តាំងខាងលើ ជា សំបុកចែកចាយ និង ប្រេីប្រាស់ គ្រឿងញៀនដ៏ធំ ប្រចាំខណ្ឌដូនពេញ ដែលដំណើរការ រាប់ឆ្នាំ មកហើយ តែមិនដែលឃេីញអាជ្ញាធរ ណាទៅក្បែរនោះឡេីយ មិនត្រឹមតែប៉ុណ្ណោះ ទីតាំងនេះ ចេះ ឆ្ពិនភ្នែកទៀត  បិទទ្វារពេលថ្ងៃ បេីកស្វាគមន៍ ភ្ញៀវ ពេលយប់ ។

ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធរ និង សមត្ថកិច្ច ពាក់ពន្ធ័អស់ហើយទេដឹង? បានជាមិនបង្ក្រាប បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នក ញៀនល្បែង និងអ្នកជួញដូរចែកចាយ និងអ្នកប្រើប្រាស់ គ្រឿងញៀនមកចូលលេងបានយ៉ាងរលូនក្នុងមូលដ្ឋានខ្លួនបែបនេះ?

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ។

កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារា ចរណែនាំ របស់ រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ ឡេីយ ។

សូមបញ្ជាក់ថាក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់ ។

សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន ការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញ ដោយក្រសួងមហាផ្ទៃ ។

ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជា មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំល្បែងស៊ីសងហ្គេមបាញ់ត្រី នៅ តាមបណ្ដោយ ផ្លូវ៥១ ដែល ជាកន្លែង ចែកចាយ និង ប្រេីប្រាស់គ្រឿងញៀនដ៏ធំ ខាងលើនេះផង  ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close