បើ អភិបាល និង អធិការស្រុក មើលអត់ឃើញ សង្ឃឹមថា លោកអភិបាល និងស្នងការខេត្ត មើលឃើញទៅចុះ!

ខេត្ដកំពង់ចាម ៖ មានសេចក្តីរាយការណ៍មកថា ល្បែងស៊ីសងខុសច្បាប់ ជល់មាន់តាមអនឡាញ កំពុងប្រមូលផ្ដុំមនុស្សមកលេងយ៉ាងពពាក់ពពូនគ្នា ខណៈអាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន ពាក់ព័ន្ធគ្មានការបង្រ្កាប ទីតាំងទាំងនោះ ស្ថិតនៅឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។

បើតាមប្រភពីក្រុមអ្នកញៀនល្បែងបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា នៅតាមហាងការហ្វេ ឃុំសូគង ស្រុកកងមាស នីមួយៗ តែងតែមានដាក់លេងល្បែងស៊ីសង ជល់មាន់តាមអនឡាញ និង ហើយកន្លែងខ្លះ មានបង្កប់ល្បែងសុីសង ឆ្នោតវៀតណាម ផងដែរ ។

ប្រភពពីប្រជាលរដ្ឋនៅជិតទីតាំងបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ គេឃើញមានមនុស្សមកចូលេងយ៉ាងពពាក់ពពូនដោយមិនខ្លាចពីការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ បំលែងខ្លួនថ្មី អូមីក្រុងនោះឡើយ ហេតុដូចនេះហេីយ ទើបប្រជាពលរដ្ឋទទូចស្នេីសុំឲ្យ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ជួយមានវិធានការក្នុងការបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញនេះផង  ដេីម្បីចូលរួម បង្ការ ទប់ស្កាត់ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ប្រភេទបំលែងខ្លួនថ្មី អូមីក្រុង ។

ល្បែងស៊ីសងគ្រប់ប្រភេទ ជាដើមចម នៃបទល្មើសដូចជា លួច ឆក់ ប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម ជាពិសេស យប្រជាពលរដ្ឋមានការភ័យខ្លាច និងភាពអសន្តិសុខនៅ ដែលកើតកើតមានដោយសារ ល្បែងស៊ីសងខាងលើ  ក៍សំណូមពរ ដល់ លោកអភិបាលស្រុក និង លោកអធិការស្រុក មេត្តាសហការ ជួយចុះពិនិត្យ ឈានដល់ការបង្ក្រាបដើម្បីលុបបំបាត់នូវទីតាំងល្បែងស៉ីសងទាំងអស់នេះផង។

គួររំលឹកថា កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោម ឱវាទ ទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន ការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាព ជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញ ដោយក្រសួងមហាផ្ទៃ ។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពី លោក ជា ជួន អធិការស្រុកកងមាស បានទេដោយទូរសព្ទ មិនអាចទំនាក់ទំនងបាន។

ប្រជាពលរដ្ឋសំណូមពរ ដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការខេត្ដកំពង់ចាម  មេត្តាមានវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) នេះ ឲ្យស្របតាម គោលនយោបាយ ភូមិ សង្កាត់ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល។

អង្គភាពសារព័ត៌មានយើងនិងធ្វើការផ្សាយជាបន្ដបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ពន្ធ័ណាមួយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close