សាហាវមែន! យកអង្រែ និងដែកក្រចកជ្រូក វាយប្លន់សម្លាប់ស្ត្រី ម្នាក់ នៅខេត្តមណ្ឌលគិរី!

មណ្ឌលគិរី៖  នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២ នៅត្រង់ចំណុចអង្រ្ទងសែនជ័យ ស្ថិតនៅក្នុងភូមិចុងផាង ស្ថិតក្នុងភូមិពូជ្រីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណី ប្លន់សម្លាប់ មួយករណី បានកើតឡើងទៅលើជនរងគ្រោះដែលជាស្រ្តីមានឈ្មោះ វេង ភា អាយុ៥១ឆ្នាំជនជាតិខ្មែរស្ថិតនៅក្នុងចំណុចកើតហេតុខាងលើ។

ជនសង្ស័យដែលជាឃាតករដែលជាមានឈ្មោះសិទ្ឋ ធានប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរស្ថិតនៅក្នុងភូមិចំណុចកើតហេតុខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្តក្រចេះធ្វើការចាប់ខ្លួនបាននៅខេត្តក្រចេះ។

ក្នុងករណីនៃអំពើប្លន់សម្លាប់ទៅលើជនរងគ្រោះខាងលើនេះតាមរបាយការណ៍របស់សមត្ថកិច្ចព្រហ្មទ័ណ្ឌកំរិតធ្ងន់បានបញ្ជាក់ថា (ឃាតករ)ដែលជាជនសង្ស័យបានប្រើអង្រ្គែឈើ និងដែកជើងជ្រូកវាយសំលាប់ជនសង្ស័យដោយគិតជាមុនថាខ្លាចជនរងគ្រោះមិនទាន់ស្លាប់ជនសង្ស័យបានយកកាំបិតតាំងតោអាក៍សម្លាប់ជនរងគ្រោះតែម្តងតាមកាពិនិត្យរបស់សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីលើសពជនរងគ្រោះមានស្លាកស្នាមចំនួន១០កន្លែងទៅលើដងខ្លួនរបស់សាកសពស្រ្តីរងគ្រោះ។

ស្រ្តីដែលជាជនរងគ្រោះដែលរងគ្រោះដោយអំពើប្លន់សម្លាប់បាត់បង់ទ្រព្យសម្បត្តិដូចខាងក្រោម៖

១.ខ្សែដៃមាស១ខ្សែ ទម្ងន់៥ជី
២.ជញ្ជៀនមាស១វង់ទម្ងន់៣ជី
៣.ខ្សែដៃផ្លាទីន១ខ្សែទម្ងន់៥ជី
៤.ប្រាក់រៀល ៥ .០០០ .០០០រៀល
៥.ទូរសព្ទ័១គ្រឿងម៉ាកOPO
៦.ជញ្ជៀននស្នែងតេស១វង់

បច្ចុប្បជនសង្ស័យ ដែលជាឃាតករក្នុងករណីប្លន់សម្លាប់ខាងលើ ត្រូវបានកម្លាំងសម្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តមណ្ឌលគិរី កសាងសុំណុំរឿងទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់។

ដោយ៖ ចិន្តា

អត្ថបទដែលជាប់ទាក់ទង
Open

Close