ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា បានរកឃើញទីតាំងផ្តល់សេវាកម្មល្បែងហ្គេមខុសច្បាប់ ១កន្លែង ដែលជ្រកក្រោម ស្លាកហាងកាហ្វេអ៉ីនធើណេត ត្រូវបាននគរបាលចុះអន្ដរគមន៍ និងត្រួតពិនិត្យទីតាំងផ្ទាល់ ក្រោយប្រជាពលរដ្ឋផ្តល់ព័ត៌មានមកកាន់បណ្ដាញសង្គមហ្វេសប៊ុក Hotline ១១៧ ។
សូមជម្រាបថា នៅវេលាម៉ោង ១១ និង ៣៨នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីខាងលើ ដែលស្ថិតនៅភូមិ១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភំ្នពេញ ។